សាវតា

កម្មវិធីបណ្តុះគុណធម៌ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោកតា បណ្ឌិត កុល ផេង បិតាស្ថាបនិក នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដើម្បីផ្សព្វផ្សាយ អប់រំសីលធម៌ ចរិយាធម៌ដល់កុលបុត្រកុលធីតាខ្មែរ តាមមាគ៌ាព្រះពុទ្ធសាសនា និងតាមរយៈទ្រឹស្តីអ្នកប្រាជ្ញល្បីៗនៅជុំវិញសាកលលោក។ កម្មវិធីនេះ បានលើកយកនូវបញ្ហាជីវិតប្រចាំថ្ងៃក្នុងសង្គមបច្ចុប្បន្ន យកមកវែកញែកពិភាក្សា ដោយមានការចូលរួម ពីវាឃ្មិនដែលមានបទពិសោធន៍ល្អៗ ប្រចាំជីវិត និងមានការចូលរួមពីសំណាក់ អ្នកស្តាប់គ្រប់មជ្ឈដ្ឋាន តាមរយៈទូរស័ព្ទ ដែលធ្វើឲ្យអ្នកស្តាប់ទាំងអស់ជាពិសេស យុវជន នឹងទទួលបានចំណេះដឹង បទពិសោធន៍ និងការគិត ពិចារណា ចេះដោះស្រាយបញ្ហាគ្រប់បែបយ៉ាង។